អំពីមន្ទីរ

១.សេចក្តីផ្តើម
ខេត្តកណ្តាលគឺជាខេត្តមួយ ដែលមានលក្ខណៈភូមិសាស្ត្រព័ន្ធជុំវិញរាជធានីភ្នំពេញ និងមានផ្ទៃក្រលាសរុប 321.759 Km2 ហើយចែកចេញជា 1ក្រុង 10ស្រុក គ្រប់ដណ្តប់ទៅលើ 127ឃុំ/សង្កាត់ មានប្រជាជនរស់នៅសរុប 1,219,991 នាក់ (ផែនការវិនិយោគខេត្តកណ្តាល 2016) ។ លក្ខណៈភូមិសាស្ត្ររបស់ខេត្តបានកំណត់នូវទីតាំងសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កសិកម្មដោយមានទន្លេ 4 ហូរកាត់ គឺទន្លេមេគង្គលើប្រវែង 37.5 Km ទន្លេ មេគង្គក្រោមប្រវែង 93.2 Km ទន្លេសាបប្រវែង 37.2 Km ទន្លេបាសាក់ប្រវែង 92.5 Km និងទន្លេតូច 2 ខ្សែតាមព្រំប្រទល់ស្រុកខ្សាច់កណ្តាល និងស្រុករល្វាឯម, ស្ទឹងពីរខ្សែទៀតគឺស្ទឹងព្រែកត្នោត និងស្ទឹងព្រែកអំបិល ព្រមទាំង មានព្រែក និងអូរចំនួន 334 កន្លែង ដោយបាននាំមកនៅដីល្បាប់មានជីជាតិជារៀងរាល់ឆ្នាំ ដែលអំណោយផល  ដល់ការងារបង្ករបង្កើនផលដំណាំស្រូវ ដំណាំអនុផលរួមផ្សំផ្សេងៗទៀត ទទួលបានទិន្នផលខ្ពស់ រួមទាំងធនធានជលផល ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។

២ ទស្សនៈវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល
​ក​/ ទស្សនៈវិស័យ​: គាំទ្រ​កំណើនសេដ្ឋកិច្ច​ក្នុង​វិស័យ​កសិកម្ម កាត់បន្ថយ​ភាពក្រីក្រ ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដោយ​ផ្ដោតទៅលើ​ការធ្វើ​ទំនើបកម្ម វិស័យ​កសិកម្ម ផលិតកម្ម​តាមបែប​ប្រពលវប្បកម្ម បញ្ចូល​នូវ​បច្ចេកវិទ្យា​ថ្មីៗ បន្សាំ​ទៅនឹង​ការ​ប្រែ ប្រួល​អាកាសធាតុ​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​និរន្តរភាព​បរិស្ថាន​ធម្មជាតិ ។​
​ខ​) ផ្អែកលើ​ទស្សនៈវិស័យ និង​គោលដៅ​នយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ទីរ​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍ វិស័យ​កសិកម្ម ស្របទៅនឹង​កម្មវិធីរ​បស់​ក្រសួង​រួម មាន​៖
1. បង្កើន​ផលិតភាព​ពិធ​កម្ម និង​ពាណិជ្ជ​រូបនីយកម្ម​កសិកម្ម ។​
2. ជំរុញ ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​
3. ការគ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ និរន្តរភាព ។​
4. ការគ្រប់គ្រង​ធនធាន​ព្រៃ​ឈោះ និង​សត្វព្រៃ​ប្រកបដោយ និរន្តរភាព ។​
5. ពង្រឹង​ស្ថាប័ន បង្កើន​ប្រសិទ្ធភាព​សេវា​គាំទ្រ និង​អភិវឌ្ឍ ធនធានមនុស្ស ក្នុង​វិស័យ កសិកម្ម ។​

៣ ទិសដៅ​របស់​មន្ទីរ​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកណ្តាល

​ប​ញ្ជូ​ល​បច្ចេកវិទ្យា​កសិកម្ម​ឆ្លាត​វៃ​ប​ន្សុំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) ​កាត់បន្ថយ​ថ្លៃដើម​ផលិត​ដោយ​យកចិត្តទុកដាក់​ទៅលើ​ការប្រើប្រាស់​ពួជ​ជំរុញ​ការប្រើប្រាស់​វត្ថុធាតុដើម​មាន​ស្រាប់​ក្នុងស្រុក​សំរាប់​ផ្សំ​ចា​ថ្នាំ​កំចាត់​សត្វល្អិត​ចំនី​សត្វ​ជីសរីរាង្គ​ ​ជួយ​រក​ទីផ្សារ​ជូន​កសិករ​តាមរយៈ​ការផ្ដល់​ពត៍​មាន​ទីផ្សារ​សាលារៀន​ទីផ្សារ​កសិផល ពង្រឹង​ក្រុម​កសិករ​និង​សហគមន៍​ពិសេស​ការធ្វើ​កសិកម្ម​កិច្ចសន្យា​(contract farming) ​បង្កើន​ជីជាតិ​ដី​និង​កាត់បន្ថយ​សមាសភាព​ចង្រៃ​លើ​ដំណាំ​តាមរយៈ​ការធ្វើ ពិពិធ​កម្ម កសិកម្ម​។​ ​បង្កើន​គុណភាព​ផលិតផល​និង​សុវត្ថិភាព​អ្នក​ហូបចុក​តាមរយៈ​ការប្រតិបត្តិ​កសិកម្ម​ល្អ​(GAP)​និង​អាច​ប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​បាន​។​ ​ជម្រុញ​ការបណ្តុះបណ្តាល បច្ចេកវិទ្យា​មុន និង​ក្រោយពេល​ប្រមូល​ផល និង​ការកែច្នៃ​កសិផល​។​ ​ជម្រុញ​ការងារ​ផលិតកម្ម​សត្វ ផ្តោតលើ​ពូជ​សត្វ ការកែច្នៃ​ចំណី​ក្នុងស្រុក ការដាំ​ស្មៅ ការការពារ និង​ព្យាបាល ។​ ​យកចិត្តទុកដាក់​លើ​ការបង្ក្រាប​បទល្មើស​នេសាទ និង​ព្រៃឈើ​។​

៤ តួនាទី និងភារកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកណ្តាល

មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាលជា​អង្គភាព​ថ្នាក់មូលដ្ឋាន របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​បេសកកម្ម​ដឹកនាំ គ្រប់គ្រង និង​ធ្វើ​សកម្មភាព​វិស័យ​កសិកម្ម​នៅក្នុង​ក្របខ័ណ្ឌ រដ្ឋបាល​រាជធានី​.​ខេត្ត របស់ខ្លួន ។​ ​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានមុខ​ងារ និង​ភារកិច្ច​ដូចតទៅ​៖ ​លើក​ផែនការ​ដឹកនាំ និង​ជម្រុញ​ការអនុវត្ត​កិច្ច​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅក្នុង​រាជធានី ខេត្ត​ស្របតាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ​គ្រប់គ្រង​ទិន្នន័យ​កសិកម្ម​គ្រប់​ជំនាញ លើក​គម្រោង​ផែនការ​និង​វិធានការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ​លើក​គម្រោង​កម្មវិធី​ចំណូល ចំណាយ​តាមដាន​ពី​ការអនុវត្ត​និង​ប្រមូល​ចំណូល ក្នុង​វិស័យ​កសិកម្ម បង់​ចូល​ថវិការដ្ឋ​ ​គ្រប់គ្រង មន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិ​រដ្ឋ របស់​មន្ទីរ​កសិកម្ម រាជធានី​ខេត្ត​ឲ្យ បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ ​ចូលរួម​សហការ​ក្នុងការ​អនុវត្ត វិធានការ ការពារ​ធនធានធម្មជាតិ​ក្នុង​វិស័យ​កសិកម្ម គ្រប់ផ្នែក​តាម​ការកំណត់ នយោបាយ​អភិវឌ្ឍ អភិរក្ស​របស់​ក្រសួង​ ​ចាត់ចែង​ការងារ​អន្តរាគមន៍ ទប់ទល់ បង្ការ និង​រាយការណ៍​សុំ​យោបល់ ជាបន្ទាន់​ពី រដ្ឋបាល​រាជធានី ខេត្ត និង​ក្រសួង នូវ​បណ្តា​សមាសភាព ភយន្តរាយ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យ​លើ​វិស័យ​កសិកម្ម​គ្រប់ផ្នែក ដែល​កើតមាន​ ​ធ្វើជា​ដៃគូ​ដ៏​ល្អ និង​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្នុង​កិច្ចសហការ និង​កិច្ចសហប្រតិបត្តិការ​ជា មួយ​បណ្តា​មន្ទីរ​នានា អង្គការ និង​ម្ចាស់ជំនួយ​នានា សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម នៅក្នុង​ខេត្ត រាជធានី​ ​ទទួល​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ប្រគល់​ឲ្យ។

៥ ការគាំទ្រ​កសិករ

១.​គាំទ្រ ថវិកា សម្ភារៈ និង​បណ្តុះបណ្តាល​ជំនាញ​ដល់​ក្រុម​កសិករ ១៤៤​ក្រុម​ស្មើនឹង ៧,២០០​នាក់ (៥០​នាក់​/​ក្រុម​) តាមរយៈ​គម្រោង PADEE ។​ ​គាំទ្រ​ថវិកា​៖ 144​ក្រុម X 12000$/​ក្រុម = 1,728,000$ ​បណ្តុះបណ្តាល​ពី​ការគ្រប់គ្រង​ទុន​បង្វិល​ ​ផលិតកម្ម​ស្រូវ បន្លែ ការចិញ្ចឹម​មាន់ ជ្រូក និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត​។ ​គ្រប់​វគ្គ​បណ្តុះបណ្តាល​មានការ​ធ្វើ​បង្ហាញ និង​អនុវត្ត​ផ្ទាល់ ​ទុន​កើនឡើង​ពី 15000$ ដល់ 16000$/​ក្រុម​។​ ​ការសិក្សា​វាយតម្លៃ​ការទទួលយក​បច្ចេកវិទ្យា​(Technical adoptation)​ដោយ​សហការ​ជាមួយ FAO លើ​កសិករ ៩៤៦​នាក់​(Randomized): ២៦% ទទួលយក​បច្ចេកទេស ៧៥​ទៅ​១០០% មក​អនុវត្ត​លើ​ស្រែ ចំការ​របស់ខ្លួន​ឬ​ការចិញ្ចឹម​សត្វ​ ៥៨% ទទួលយក​បច្ចេកទេស ៥០ ទៅ​៧៤% ១៦% ទទួលយក​បច្ចេកទេស​ក្រោម​៥០% ​កំណើន​ចំណូល​គ្រួសារ​នឹងធ្វើ​ការសិក្សា​នៅពេល​គម្រោង​ចប់​។​ ២.​ការគាំទ្រ​ដោយ​ថវិការដ្ឋ និង​គម្រោង​ផ្សេងៗ​ទៀត​ ​បណ្តុះបណ្តាល និង​ធ្វើ​បង្ហាញ​លើ​ប្រធានបទ​: ការអនុវត្ត​កសិកម្ម​ល្អ​(GAP) បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល​, ការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​,​ការធ្វើ​បំលាស់​មុខ​ដំណាំ​(Crop Rotation), វិធានការ ចំរុះ​ការពារ​ដំណាំ​(IPM), ការប្រើប្រាស់​ថ្នាំ​កំចាត់​សត្វល្អិត​ផ្សំ​ពី​រុក្ខជាតិ (Botanical Pesticide), ការកែលំអរ គុណភាព​ដី ឬ​ជីជាតិ​ដី ការចិញ្ចឹម​សត្វ …​។​ល​។ ២៤៨​វគ្គ​កសិករ​ចូលរួម ៣៩៦០​នាក់ ស្រី​១៦១៧​នាក់​។​ ៣.​សហគមន៍​កសិកម្ម​ចំនួន ២៣ បាន​ចងក្រង ផ្តល់​បច្ចេកទេស​និង​សម្ភារៈ ​ឡ​សំ​ងួ​ត ០២ (​ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង និង​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង​) ​ឃ្លាំង​ស្តុក​ស្រូវ ០២ (​ឃុំ​បា​គូ ស្រុក​កណ្តាល និង​ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល​)​។​ ៤.​បណ្តុះបណ្តាល​បទដ្ឋាន​ប​ច្ចេកទេស និង​បទដ្ឋាន​ច្បាប់​ដល់​អាជីវករ សម្ភារៈ​កសិកម្ម និង​សហគមន៍​កសិកម្ម​ដែលមាន​អាជីវកម្ម​សម្ភារៈ​កសិក​ម្ម បាន​១១​វគ្គ (៦​ថ្ងៃ​/​វគ្គ​) សិក្ខាកាម​ចូលរួម ១០២៥​នាក់ ស្រី​២៨៦​នាក់​។​ ៥.​ចងក្រង​ក្រុម​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​(​បន្លែ​សេរី​រា​ង្គ និង​បន្លែ GAP )​ភ្ជាប់​ទៅនឹង​ទីផ្សារ​តាមរយៈ​កសិកម្ម​តាម​កិច្ចសន្យា (Contract Farming) ។​ ​ឧទាហរណ៍ ៖ មានដូចជា ឃុំ​កោះ​ខ្សាច់​ទន្លា ឃុំ​ស្អាង​ភ្នំ ឃុំ​ក្រាំង​យ៉ូ​វ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង និង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល​។​ ៦.​ត្រួតពិនិត្យ​ការអនុវត្ត​បទដ្ឋាន​ច្បាប់​តាម​ដេប៉ូ​លក់​ជីគីមី ថ្នាំ​កសិកម្ម ចំណី​សត្វ ប​សុ​ឱសថ ចំនួន​៦៨​កន្លែង និង​ផាកពិន័យ​អន្តរកាល ៧​កន្លែង បាន​ថវិការ ១៤,០០០,០០០​រៀល បង់​ចូល​រដ្ឋ​។

៦ SWOT មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល

ចំនុចខ្លាំង​ ​

មាន​ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​ការងារ​ការបែងចែក​តួរ​នាទី និង​ភារកិច្ច​ទទួលខុសត្រូវ​ច្បាស់លាស់ និង​មនសិកា​វិជ្ជាជីវៈ អាច​ជម្រុញ​ការងារ អភិវឌ្ឍន៍​បាន ។​ ​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អា​ជ្ញ​ធរ​ដែនដី អង្គភាព​ពាក់​ពន្ធ និង​ដៃគូ​អភិវឌ្ឍ​នានា អាច​ឲ្យ​យើង​ទាញយក​គម្រោង ធានា​សម្រាប់​អភិវឌ្ឍន៍​ក្នុង​ខេត្ត​របស់​យើង​។​ ​ផលិត​ឯកសារ​បច្ចេកទេស​បាន​ច្រើន សម្រាប់​ការងារ​ផ្សព្វផ្សាយ​ក្នុង​ខេត្ត​(​ប្រៀបធៀប​២៥​ខេត្ត​ក្រុង​) ​ទិន្នផល​ស្រូវ​កើនឡើង ខ្ពស់ជាង​ទិន្នផល​មធ្យម​ប្រចាំឆ្នាំ​ថ្នាក់ជាតិ (​ឧទាហរណ៍​៖ ថ្នាក់ជាតិ​៣.១៦៣ តោន​/​ហ​ត ខេត្តកណ្តាល​៣.៧៧៨​តោន​/​ហ​ត​) ​កសិករ​ភាគច្រើន​ព្រម​កែប្រែ​ទម្លាប់ ទទួលយក​បច្ចេកវិទ្យា​ថ្មីៗ ។​ ​មាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ ៣៦​ឃុំ និង​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ គ្រប់​ភូមិ​អាច​ទទួល​ការងារ​កសិកម្ម​តាម​មូលដ្ឋាន ។​ ​មាន​ផែនការ​យុទ្ធសាស្ត្រ និង​កម្មវិធី ការងារ​ច្បាស់លាស់ សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ។​

ចំនុចខ្សោយ​

​កង្វះ​មន្ត្រី​តាម​ស្រុក ឃុំ និង​ថវិកា​សម្រាប់​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ របស់​មន្ទីរ ។​ ​មន្ត្រី​ចាស់ មន្ត្រី​ទើប​ចូល​ថ្មី​ទាមទារ​ការបំពាក់​បំប៉ន​បន្ថែម ជា​បន្តបន្ទាប់​នូវ​បច្ចេកទេស​ថ្មី ទាន់សម័យ បច្ចេកវិទ្យា​។​ ​ដំណាំ​ស្រូវ​ភាគច្រើន​ពឹង​លើទឹក​ភ្លៀង មិនទាន់មាន​ប្រព័ន្ធ​ស្រោចស្រព​គ្រប់គ្រាន់ និង​ប្រព័ន្ធ​រំដោះ​ទឹក​ពេល​មាន​ជំនន់​ទឹកភ្លៀង ។​ ​ការយល់ដឹង​របស់​ក​សិ​ករ​ស្តីពី​ការប្រើប្រាស់​ពូជ ជី ថ្នាំ​កសិកម្ម នៅមាន កំរិត​ទាប ។​ ​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​ ​ឧបករណ៍ប្រើប្រាស់​សម្រាប់​ការងារ​កសិកម្ម មានតម្លៃ​ថ្លៃ​(​ភាគច្រើន​នាំចូល​ពី​បរទេស​)។

ឪ​កាស​ ​

ស្ថានភាព​ភូមិសាស្ត្រ អំណោយផល​ដល់​ការផលិត​ស្រូវប្រាំង ប​ន្លៃ និង​ការ​ចិញ្ចឹមសត្វ ។​ ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូរ​អភិវឌ្ឍ​នានា ។​ ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​រាជធានី​ភ្នំពេញ ងាយស្រួល​ដឹកជញ្ជូន និង​លក់​ផលិតផល​។​ ​មាន​ក្រុមហ៊ុន​ផលិត​ពូជ ស្រូវ និង​ក្រុមហ៊ុន​លក់​សម្ភារៈ​កសិក​ម្ម និង​ផ្តល់ សេវា ចិញ្ចឹមសត្វ​ក្នុង​ខេត្ត​។​ ​មាន​សេវាកម្ម ឥណទាន​ខ្នាតតូច​ដល់​មូលដ្ឋាន​។​

ការគំរាមកំហែង​ ​

ការប្រែប្រួល​អាកាសធាតុ​(​រាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ​) ។​ ​ការផ្ទុះ​ឡើង​នូវ​សត្វល្អិត ជម្ងឺ​លើ​ដំណាំ និង​សត្វ​ចិញ្ចឹម ។​ ​ផ្ទៃដី​ផលិតកម្ម​ដំណាំ​ថយចុះ ដោយមាន​ការរីកចម្រើន​នៃ​វិស័យ ឧស្សាហកម្ម និង​សំណង់ ។​ ​កង្វះខាត​កំលាំង​ពលកម្ម សល់​តែ​ចាស់ៗ កម្លាំង​ទ្រុ​ឧ​ទ្រម ធ្វើស្រែ​ចម្ការ​។​ ​មិនមាន​ស្ថេរភាព​ទីផ្សារ ពិសេស​ពេល​ប្រមូល​ផល កសិផល​តែងតែ ធ្លាក់​តម្លៃ​។

រចនាសម្ត័ន្ធគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ព្រមទាំងលេខទំនាក់ទំនង

ចំនួនអ្នកចូលទស្សនា
Flag Counter