ចេញផ្សាយ ០១ កញ្ញា ២០១៨
1,909
ការិយាល័យផលិតកម្ម និងបសុព្យាបាលក្នុងថ្ងៃទី 31-08-2018
ក. ក្រុងតាខ្មៅៈ បានចុះពិនិត្យការដាក់តាំងលក់សាច់ របស់អាជីវករនៅផ្សារតាខ្មៅចាស់ និងបានជំរុញឲ្យអាជីវករយល់ដឹងពីបញ្ហា ជំងឺឆ្លង អនាម័យ ដើម្បីសុវត្ថភាពដល់អ្នកប្រើប្រាស់។
ខ. ស្រុកអង្គស្នួលៈ សហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ បានចុះអនុត្តការចាក់ថ្នាំការពារជម្ងឺសារទឹកគោ ក្របី នៅភូមិដំណាក់អំពិ ឃុំដំណាក់អំពិ ។ ជាលទ្ធផលក្រុមការងារអនុវត្តចាក់គោបានចំនួន ៧៥ ក្បាល ។
គ. ស្រុកកៀនស្វាយៈ បានចុះត្រួតពិនិត្យកន្លែងទីទួលសុវត្ថិភាពសំរាប់ គោ ក្របី បក្សី ដើម្បីជំលៀសការលិចលង់ទឹក នៅភូមិកោះប្រាប់ថ្មី ក្នុងឃុំគគីរ ។
ឃ. ស្រុកកោះធំ បានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ អាជ្ញាធរភូមិ ពោធិបាន ភូមិព្រែកតារត្ន័ បានចុះចាក់វ៉ាក់សាំងសារទឹកគោ ដែលសម្របសម្រួលលោកមេឃុំពោធិបាន ។
ង. ស្រុកមុខកំពូលៈ រួមជាមួយភ្នាក់ងារសុខភាពសត្វភូមិ បាន បន្ត ចុះធ្វេីការចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី នៅភូមិពោង ឃុំសំបួរមាស ។
ច. ស្រុកស្អាងៈ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរ ភូមិ និងឃុំ បានចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក និងអុតក្តាម អោយប្រជាពលរដ្ឋ នៅឃុំ ស្វាយប្រទាល បានគោសរុប 513 ក្បាល ។
ឆ. មន្ត្រីផលិតកម្មនិងបសុព្យាបាលដែលទទួលខុសត្រូវផ្នែកបណ្តុំអាជីវកម្មមាន់(ASPIRE)មានលោកស្រីចែម រដ្ឋា និងលោករី វិភាវី បានចូលរួមប្រជុំជាមួយលោក ហ៊ីង សុគន្ធី ទីប្រឹក្សាសម្របសម្រួលគម្រោង លោក វ៉ាន់ ម៉ូនីកាទីប្រឹក្សាផ្នែកទីផ្សារនិងលោក ហ៊ុល ជិនជុំរដ្ឋា មន្ត្រីក្សេត្រសាស្ត្រស្តីពី ការរៀបចំវេទិការវាងភាគីពាក់ព័ន្ធ(បណ្តុំអ្នកផលិត អ្នកប្រមូលទិញ អ្នកលក់សំភារៈកសិកម្មនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ដែលនឹងអនុវត្តន៍នៅស្រុកគោលដៅចំនួន2គឺស្រុកស្អាងនិងស្រុកកោះធំ៖
1-ថ្ងៃទី04/09/18នៅភូមិតានូឃុំស្អាងភ្នំស្រុកស្អាង
2-ថ្ងៃទី05/09/18នៅសាលាឃុំកំពុងកុងស្រុកកោះធំ
អង្គប្រជុំបានពិភាក្សាលើ៖
- ជូនដំណឹងដល់អ្នកពាក់ព័ន្ធនិងកំណត់អ្នកចូលរួមឲ្យច្បាស់លាស់
-បង្ហាញពីគោលបំណងវេទិកា រវាងភាគីពាក់ព័ន្ធ
-បង្ហាញពីក្តីរំពឹងទុកវេទិការវាងភាគីពាក់ព័ន្ធ
-បទបង្ហាញរបស់ភាគីនីមួយៗ
-បង្កើតរចនាសម្ព័ន បែងចែកតួនាទីភារៈកិច្ច
លទ្ធផលបានឯកភាពគ្នាតាម កម្មវីធីដែលបានគ្រោងទុក