សកម្មភាពការងាររបស់គម្រោងជំរុញផលិតកម្មស្បៀងខេត្តកណ្តាល
ចេញ​ផ្សាយ ០១ កញ្ញា ២០១៨
1,704
សកម្មភាពការងារ ថ្ងៃ ទី ៣១ ខែ សីហា ២០១៨ 1-លោក អាង វណ្ណា ប្រធានការិយាល័យ សហគមន៍អភិវឌ្ឍន៍កសិកម្ម និងក្រុម ការងារ គម្រោង BFP ស្រុកលើកដែកបាន ប្រជុំការរៀបចំឯកសារត្រៀមបើកសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មនៅ ឃុំព្រែកទន្លាប់ មានកសិករចូលរួម ចំនួន ៣៣នាក់ ស្រី ០៤នាក់ ។ 2-ក្រុមការងារ ថ្នាក់ខេត្ត ក្រុមការងារBFP.ស្រុកស្អាង បានចុះប្រជុំក្រុមចាស់និងក្រុមថ្មីនៅភូមិអូររំចេកជំរុញអោយមានការ ប្រជុំប្រចាំខែតាមក្រុម សម្របសម្រួលការទិញបន្លែរបស់ផ្សារធម្មជាតិសុភមង្គល ចុះមកពិភាក្សាមុខបន្លែដែលត្រូវ ទិញ ក្នុងនោះមានការចាប់អារម្មណ៍ខ្លាំងពី ឈ្មួញក្រោយពីបានចុះទៅមើលដល់ចំការផលិតបន្លែសុវត្ថិភាពរបស់កសិកររួច ឈ្មួញក៍បានបញ្ជាទិញភ្លាមសាកល្បង ចំនួនប្រមាណជា20 គីឡូក្រាមនិង ធ្វើការបញ្ជាទិញប្រចាំថ្ងៃ ប្រមាណ 50គីឡូ ក្នុងបន្លែ ជាង 10មុខ និងចុះតាមចម្ការកសិករមួយចំនួន ដោយមានការចូលរួមពី ពីលោក កាយ វណ្ណរ៉ា និង មន្ត្រីទីផ្សាទាំងពីររូបចូលរួមផងដែរ។ កសិករចូលរួមមាន ក្រុមចាស់៩នាក់ស្រី២នាក់ និងក្រុមថ្មីកសិករ៩នាក់ស្រី៣នាក់ចូលរួម 3-ក្រុមការងារគម្រោងBFPស្រុកកោះធំបានចុះត្រួុតពិនិត្យក្រុមកសិករដាំដុះនិងការប្រមូលផលនៅភូមិស្វាយជួុរ ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាលចំនួុន5នាក់ស្រី2នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter