ចេញផ្សាយ ១០ កញ្ញា ២០១៨
1,203
នៅថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បណ្ឌិត ចាន់ ផលលឿន នាយិកាគម្រោងជំរុញផលិតកម្មស្បៀង នៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្ម នៅឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលមានការអញ្ជើញចូលរួមពី លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងជាប្រធានគម្រោងថ្នាក់ខេត្ត កញ្ញា ផល គុយនី អភិបាលរងស្រុក លោក ខាំ សារ៉េត ក្រុមប្រឹក្សាឃុំ មន្រ្តីបច្ចេកទេសផ្នែកសហគមន៍កសិកម្ម មន្រ្តីអនុវត្តគម្រោងថ្នាក់ខេត្ត និងប្រជាកសិករប្រមាណជា ៤៥នាក់ ស្រ្តី ១២នាក់។ ក្នុងកម្មវិធីនេះ ក្នុងគោលបំណងដើម្បី៖ ការបង្ហាញបេក្ខជនឈរឈ្មោះជ្រើសតាំង និងបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ ធ្វើការអនុម័តឈ្មោះ ផ្លាកសញ្ញា លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង មុខជំនួញ និងប្រាក់សមាជិកភាព និងតម្លៃភាគហ៊ុន(កំណត់ពេលវេលា ការចាប់ផ្តើម និងបញ្ចប់ការបង់ភាគហ៊ុន) របស់សហគមន៍កសិកម្ម។