មន្រ្តីបច្ចេកទេសគេហទំព័រ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានចូលរួមសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៍មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម
ចេញ​ផ្សាយ ២៨ មករា ២០១៩
1,178

ព្រឹកថ្ងៃចន្ទ ៨រោច​ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ មន្រ្តីបច្ចេកទេសគេហទំព័រ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានចូលរួមសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៍មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម ដែលរៀបចំឡើងដោយមជ្ឍមណ្ឌលព័ត៍មាន និងឯកសារកសិកម្មដែលមានរយះពេលបីថ្ងៃចាប់ពីថ្ងៃទី ២៨-៣០ ខែមករា ឆ្នាំ២០១៩ នៅសណ្ឌាគារខេមរាអង្គរ ទីរួមខេត្តសៀមរាប។ដោយមានសិក្ខាកាមចូលរួមចំនួន១១មន្ទីរ មានដូចជាៈ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី និងខេត្តសៀមរាប។ សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ខេត្ត ក្នុងការអនុវត្តការងារឪ្យកាន់តែមានប្រសិទ្ធិភាព តាមរយះការពង្រឹងចំណេះដឹង ទាក់ទង់និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៍មានក្នុងវិស័យកសិកម្ម រួមជាមួយនឹងការណែនាំអំពីការប្រើប្រាស់ និងបច្ចុប្បន្នភាពចង្កោមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៍មានកសិកម្មឪ្យកាន់តែទំលំទូលាយ៕

ចំនួនអ្នកចូលទស្សនា
Flag Counter