ព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច ពស២៥៦២ មន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំ រវាងមន្ទីរកសិកម្មខេត្ត ជាមួយអាជីវករលក់បន្លែ (អ្នកលក់ បន្លែបោះដុំ) និង ក្រុមហ៊ុនប្រមូលទិញបន្លែសរីរាង្គ-សុវត្ថិភាព ដឹកនាំដោយលោកប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និង លោក ផា ឋាម អនុប្រធានមន្ទីរ និងជាប្រធានក្រុម បច្ចេកទេស ត្រួតពិនិត្យគុណភាពបន្លែ នៃមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពបន្លែខេត្តកណ្ដាល និងមានការសម្របសម្រួល ពី ក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិ (NAV) ។ កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការផលិត និងលក់បន្លែសុវត្ថិភាព និងបន្លែសរីរាង្គ គំទ្រយុទ្ធសាស្ត្រ មាសប៉ៃតង របស់មន្ទីរកសិកម្ម ។ អ្នកចូលរួមក្នុងកិច្ចប្រជុំនេះមានចំនួនសរុប ៣២នាក់ (ស្រី១៤ នាក់) ក្នុងនោះ៖
ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តកណ្ដាល និងក្រុមការងារថ្នាក់ខេត្ត ចំនួន ១០ នាក់ អាជីវករលក់បន្លែ(បោះដុំ-លក់រាយ) មកពីផ្សារដើមគរ, ផ្សារច្បារអំពៅ និង ផ្សារតាខ្មៅ ចំនួន ២១នាក់/ស្រី១៣ ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV) ចំនួន ០១នាក់/ស្រី០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម