ព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅភូមិប៉ារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង មានរៀបចំពិធី សម្ពោធបញ្ជរលក់បន្លែសុវត្តិភាព និងធាតុចូលកសិកម្ម និងពិធីប្រគល់ទទួលសម្ភារៈកសិកម្មសម្រាប់គាំទ្រដល់ដំណើរការផលិតជីកំប៉ុស្ត៍គោកជូនដល់ក្រុមបណ្ដុំអាជីវកម្មបន្លែសរីរាង្គឃុំស្វាយប្រទាល ក្រោមអធិបតីភាព លោក ហ៊ សុផល អនុប្រធានមន្ទីរកសិកម្មខេត្តនិងជាអនុប្រធានអនុកម្មវិធីASPIREថ្នាក់ខេត្ត ផងដែរ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ, មន្ត្រីកសិកម្មស្រុក,ទីប្រឹក្សាកម្មវិធី ASPIRE ទីប្រឹក្សាគម្រោង BFP ក្រុមហ៊ុនជីធម្មជាតិ,ក្រុមហ៊នប្រមូលទិញបន្លែ ភូមិកសិកម្មធម្មជាតិ(NAV), ក្រុមហ៊ុនលក់ផ្ទះសំណាញ់,និស្សិតRUA, សមាជិកក្រុមបណ្ដុំអាជីវកម្មបន្លែសរីរាង្គ និងប្រជាកសិករក្នុងភូមិសរុប50នាក់ស្រី8នាក់។
ក្រោយពីមានមតិសំណេះសំណាលពីលោកអនុប្រធានមន្ទីរ និងប្រកាស់ដាក់ឲ្យប្រើប្រាស់បញ្ជរលក់បន្លែរសុវត្ថិភាព និងលក់ធាតុចូលកសិកម្មរួចមក សមាជិកក្រុមបណ្ដុំបានទទួលសម្ភារកសិកម្មដែលកម្មវិធីaspireបានគាំទ្រតាមរយៈថវិកាបដិភាគ20% មានដូចជាម៉ាស៊ុនកិនកម្ទេចមែកឈើ 1គ្រឿង, ម៉ាស៊ិនភ្ជួរបំបែកដី និងលើករង 1គ្រឿង, ម៉ូតូសម្រាប់សណ្តោងរឺម៉ក 1គ្រឿង, រឺម៉កសណ្តោង1គ្រឿង, ធុងទឹកជរ័ចំណុះ 100L 4ធុង។
តមកមានការទស្សនានូវបញ្ជរលក់បន្លែ និងជីទឹក, ជីគោក, ថ្នាំបណ្ដេញសត្វចង្រៃ, ពូជបន្លែ, ការទស្សនាការប្រមូលផលខាត់ណារបស់កសិករជាសមាជិក, ការធ្វើបង្ហាញរបស់ក្រុមហ៊ុន NAV អំពីម៉ាស៊ិនចងបន្លែ ដែលអាចចងបានរហ័ស និងបរិមាណច្រើនក្នុងពេលខ្លី,ការធ្វើបង្ហាញពីសមាជិកក្រុម ពីរបៀបធ្វើជីកំប៉ុស្ត៍គោក, ការធ្វើតេស្ត៍រកសារធាតុចិញ្ចឹមក្នុងដី និងNPK&pH ដីដោយនិស្សិតRUAជូនដល់កសិករឲ្យបាន ដឹងពីប្រភេទដី និងគុណភាពដែលស្របតាមប្រភេទមុខដំណាំ,និងមានការបង្ហាញជូនដោយក្រុមហ៊ុន ថូ ពិសី ពីរបៀបដំឡើងឡធ្យូងអង្កាម សម្រាប់ជាវត្ថុធាតុក្នុងការផ្សំជីធម្មជាតិឲ្យកាន់តែមានគុណភាពខ្ពស់។
កម្មវិធីបានបញ្ចប់មានការទិញលក់បន្លែនូវ សុវត្តិភាព, ជី, ថ្នាំកសិកម្មធម្មជាតិ, ពីអ្នកចូលរួម និងអ្នកឆ្លងកាត់ផងដែរ៕