វគ្គបណ្ដុះបណ្ដាលស្ដីពី ខ្សែរចង្វាក់តម្លៃទីផ្សារកសិកម្ម
ចេញ​ផ្សាយ ១៧ មីនា ២០១៩
1,126

ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២។ ត្រូវនិងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
មន្រ្តីកសិកម្មខេត្ដ និងកសិកម្មស្រុក បានអញ្ជើញចុះមកសហគមន៍កសិកម្ម ស្អាងភ្នំរីកចម្រើន បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ខ្សែរចង្វាក់តម្លៃទីផ្សារកសិកម្ម នៅទីស្នាក់ការអាគារសហគមន៍កសិកម្ម ។
ដែលមានសមាជិកចូលរួមចំនួន២២នាក់(ស្រី១៩នាក់)  គោលបំណងនៃកិច្ចប្រជុំគឺចង់ឲ្យកសិករដែលជាអ្នកផលិតកសិផល បានដឹងមុននិងផលិតផលិតផលទៅកាន់ទីផ្សារដែលចង់បានតម្លៃសមរម្យដែលអាចទទួលយកបាន ។ គួរតែសិក្សាពីតម្រូវការទីផ្សារជាមុន ចេះទំនាក់ទំនងជាមួយក្រុមហ៊ុនដើម្បីធ្វើជាដៃគូរ និងមានកិច្ចសន្យាទិញលក់ផលិតផលឲ្យបានជាក់លាក់ពិតប្រាកដជាមុនសិន។

ចំនួនអ្នកចូលទស្សនា
Flag Counter