កសិករ ឆេង ពៅ (ស្រី) រស់នៅ ភូមិបារែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ត កណ្ដាល ជាកសិករទទួលបានជោគជ័យលើមុខរបរដាំបន្លែសុវត្ថិភាព និងបន្លែសរីរាង្គ។គាត់ ឧស្សាព្យាម មានបទពិសោធន៍ខ្ពស់ ក្នុងការគ្រប់គ្រងកត្តាចង្រៃ លើបន្លែ។ ជាក់ស្ដែង គាត់ទទួលបានជោគជ័យលើការដាំខាត់ណា ដោយមិនប្រើជីគីមី។ នៅលើផ្ទៃដី១៤៤០ ម៉ែត្រការេ គាត់ដាំខាត់ណារយ:ពេល ៦០ ថ្ងៃគាត់ប្រមូលផលបាន ១៣០០ គ.ក ។ គាត់លក់ឲ្យក្រុមហ៊ុន រេមិខ ក្នុងតម្លៃ៦០០០ រៀលក្នុង១គ.ក ។ គាត់ចំណាយលើការរៀបចំដី ពូជ ជីនិងថ្មបណ្ដេញសត្វល្អិតផ្សំពីរុក្ខជាតិ អស់ ៦០០ ០០០ រៀល និងកម្លាំងពលកម្ម ២នាក់សម្រាប់ថែទាំ (ខ្លួនគាត់ និងប្អូនស្រី)។ ដូច្នេះ គាត់ទទួលបានប្រាក់ចំណូលសរុប ៧ ៨០០០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម