វគ្គ​បណ្តុះបណ្តាល​ស្តីពី ការពង្រឹង​សមត្ថភាព​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ របស់​កម្មវិធី ASPIRE
ចេញ​ផ្សាយ ២១ មីនា ២០១៩
1,102

​ព្រឹក​ថ្ងៃទី​ព្រហស្បតិ៍ ១​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ការពង្រឹង​សមត្ថភាព​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ របស់​កម្មវិធី ASPIRE  ដែលមាន​រយះពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី ២១ ២២ ខែមីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ប៊ុន​ទួន ស៊ី​មូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល នឹង​ដោយមាន​ការចូលរួម​ពី​សមាជិក សមាជិកា រួមមាន អស់លោក លោកស្រី ប្រធានការិយាល័យ​ថ្នាក់​ខេត្ត និង​ស្រុក  នាយរង​ខណ្ឌ​ទាំងពីរ​អង្គភាព មន្ត្រី​ពាក់ព័ន្ធ​កម្មវិធី ASPIRE ទីប្រឹក្សា​កម្មវិធី​ASPIRE និង​លោកស្រី​ប្រធាន​ក្រុមហ៊ុន NAV ដែលមាន​ចំនួន​សរុប​៣៧ រូប​។​
​គួរ​បញ្ជាក់ដែរថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី ពង្រឹងសមត្ថភាព​មន្ត្រី​កម្មវិធី​បច្ចេកទេស​កសិក​ម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ហៅ​កាត់​ថា ASPIRE ដើម្បី​ការអនុវត្ត​ផែនការ​សកម្មភាព ក៏ដោយ​ជាការ​ប្រើប្រាស់​ថវិកា​កម្ម​វិធី ASPIRE ឆ្នាំ​២០១៩ នេះ​ឲ្យ​បាន​ទាន់ពេលវេលា​និង ប្រក​ដ​ដោយ​ប្រសិទ្ធិភាព និង​ប្រសិទ្ធិ​ផល​ខ្ពស់​។

ចំនួនអ្នកចូលទស្សនា
Flag Counter