នាព្រឹកថ្ងៃសុក្រ ១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម Gilibert F. Houngbo ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម អមដំណើរដោយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន អញ្ជើញទស្សនៈកិច្ចបណ្តុំអាជីវកម្មបន្លែនៅភូមិបារែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល. ដំណើរទស្សនៈកិច្ចរ បស់ឯកឧត្តម Gilibert F.Houngbo គឺធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីដំណើរការរបស់បណ្តុំអាជីវកម្មបន្លែ ក៍ដូចជាការផលិតបន្លែសុវត្ថិភាព បន្សាំទៅនឹងការប្រែប្រួលអាកាសសាធាតុ និងការរីកចម្រើនរបស់បណ្តុំ។ តំណាងកសិករអ្នកស្រី ចេង ពៅ ដែលជាសមាជិកក្នុងបណ្តុំអាជីវកម្មបន្លែ បានមានលើកឡើងថា ពីមុន កសិករបានដាំតែបន្លែដោយប្រេី សារធាតុគីមី តែបច្ចុប្បន្ននេះគឺកសិករបានដាំបន្លែសុវតិភាពក្នុងផ្ទះសំណាញ់មានចំនួន៥០ផ្ទះសំណាញ់ ដោយមានការ បណ្តុះបណ្តាល ពីមន្ត្រី មន្ទីរកសិកម្ម និង ក្រុមហ៊ុន ភូមិ កសិកម្ម ធម្មជាតិ ។ កញ្ញ៉ា ប៊ុន សៀង ជានាយិកា ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ នឹងជាអ្នកទិញបន្លែផ្ទាល់ពីកសិករក្នុងបណ្តុំដើម្បីយកទៅលក់លើទីផ្សារនានា ក៏ដូចជាផ្សារទំនើបAEON MALL បានមានប្រសាសន៍ផងដែរថា ក្រុមហ៊ុនរបស់កញ្ញ៉ា បានប្រតិបត្តិការ ការងាររបស់ខ្លួននៅក្នុងបណ្តុំអាជីវកម្មបន្លែនេះតាំងពីឆ្នាំ២០១៤ កំឡុងពេលដែលខ្ញុំធ្វើការនៅទីនេះជាមួយនឹងកសិករតែពីរបីគ្រួសារ តើអ្នកសាកគិតទៅមើលថាតម្លៃការនាំយកបន្លែសុវត្ថិភាពទៅកាន់ទីផ្សារយ៉ាងដូចម្តេច? ពួកយើងប្តេជ្ញាថានឹងកែប្រែប្រជាជននៅទីនេះ ឲ្យបែរមកដំាបន្លែក្នុងផ្ទះសំណាញ់វិញ ដូចដែលអ្នកបានឃើញ។ ពួកយើងបានចូលរួមជាមួយនឹងមន្រ្តីរាជរដ្ឋាភិបាល ហើយខ្ញុំពិតជាមានអារម្មណ៍ថាជឿជាក់ និងសប្បាយរីករាយ បច្ចុប្បន្ននេះគឺមានកសិករជាច្រើនបានចូលរួមជាមួយពួកយើងដើម្បីផលិតបន្លែPGS ច្រើនជា៥០គ្រួសារ ហើយដំណើរការចាប់ផ្តើមគឺល្អកាលពីឆ្នាំមុន ហើយនឹងឆ្នាំនេះផងដែរ។ ឯកឧត្តម Gilibert F. Houngboបានមានប្រសាន៍ថា រយះពេលដែលបានពិភាក្សាមកនេះ គឺធ្វើឲ្យក្រុមការងាររបស់ឯកឧត្តមគឺមានការរៀនសូត្របានច្រើន និងស្វែងយល់ពីកសិកររបស់បណ្តុំ តាំងពីការផលិត រហូតដល់លក់ ជាពិសេសខាងក្រុមហ៊ុនឯកជនដែលបង្ហាញពីឪកាសធ្វើពាណិជ្ជកម្មផងដែរ ហើយការរៀនសូត្រនៅប្រទេសកម្ពុជានេះគឺជាគម្រូវល្អមួយសម្រាប់ការអនុវត្តនៅតាមកន្លែងផ្សេងៗទៀតទូទាំងពិភពលោក ។ ខាងក្រុមរបស់ឯកឧត្តមនិងពិភាក្សារួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនកសិករ ហើយនឹងពិភាក្សាបន្តជាមួយនឹងតំណាងរាជរដ្ឋាភិបាល ។ ឯកឧត្តម Gilibert F. Houngbo ក៏បានសម្តែងនូវចាប់ណាប់អារម្មណ៍លើការចំណាយក្នុងការកាត់បន្ថយ ចំណាយលើថ្លៃផលិតឲ្យកាន់តែតិចពេលដែលយើង ផលិតបន្លែ PGS។ ឯកឧត្តម Gilibert F. Houngboក៍បានសម្តែងការកោតសរសើពីការរៀបចំការងារទំនាក់ទំនងរវាងកសិករ ជាមួយនឹងក្រុមហ៊ុនឯកជន និងមន្រ្តីរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម Gilibert F. Houngbo បានក្លាយជាប្រធានទី ៦ នៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) កាលពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០១៧។ ឯកឧត្តម Gilibert F. Houngbo កើតនិងធំធាត់នៅទីជនបទមួយនៃសាធារណៈរដ្ឋ តូហ្គោ។ មុនពេលតែងតាំងជាប្រធាន IFAD ឯកឧត្តម Gilibert F. Houngboគឺជាអគ្គនាយករងនៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលជាកន្លែងដែលគាត់ដឹកនាំប្រតិបត្តិការនៅតាមប្រទេសជាង ១០០ និងគ្រប់គ្រងភាពជាដៃគូទ្វេភាគីនិងពហុភាគីរបស់ខ្លួន។ ឯកឧត្តម ក៏ជាអតីត ជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋតូហ្គោពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ ដែលលោកបានណែនាំកំណែទម្រង់សេដ្ឋកិច្ចនិងលើកកម្ពស់នីតិរដ្ឋនិងសេរីភាពស៊ីវិល៕