ព្រឹក ថ្ងៃ 22 សីហា 2019 នៅមណ្ឌលត្រួតពិនិត្យ គុណភាព និង ចែកចាយ បន្លែសុវត្ថិភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បាន ទទួល បដិសណ្ឋារកិច្ច ប្រតិភូជប៉ុន រួមមាន: ឯកឧត្តម Norikazu SUZUKI អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន,លោក Kengo MASUDA លេខាទី២ ស្ថានទូតជប៉ុន , លោក TANAKA Kotaro (Deputy chief Representative JICA) , លោកស្រី SATO Chikara ( senior Advisor for Agricultural Cooperatives in Asia , JA ZENCHU) និង មន្ត្រី អមដំណើរ ។ ក្រុមការងារមន្ទីរកសិកម្ម ចូលរួមមាន: លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ សុផល អនុប្រធានមន្ទីរ ទទួលបន្ទុក ផ្សព្វផ្សាយកសិកម្ម និតិកម្មកសិកម្ម ក្សេត្រសាស្ត្រ និង ផលិតភាពកសិកម្ម លោក ផា ឋាម អនុប្រធានមន្ទីរ ទទួលបន្ទុក កិច្ចការរដ្ឋបាល សហគមកសិកម្ម និង ជាប្រធានមជ្ឈមណ្ឌលបន្លែសុវត្ថិភាព លោក ដួង គឹមឈាន ទីប្រឹក្សាកម្មវិធី ASPIRE លោក អៀ សុផល ទីប្រឹក្សា គំរោង BFP និង កញ្ញា ប៊ុន សៀង ប្រធានក្រុមហ៊ុន NAV ។ លោកប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរ បានធ្វេីបទបង្ហាញជូនប្រតិភូ អំពី : - សក្តានុពល ដំណាំបន្លែក្នុងខេត្ត - ទស្សនវិស័យ មាសបៃតងក្នុង ខេត្តកណ្ដាល - យុទ្ធសាស្ត្រ គំាទ្រ ទស្សនវិស័យ មាសបៃតង( យុទ្ធសាស្ត្រជុំរុញផលិតកម្ម យុទ្ធសាស្ត្រ ទីផ្សារ យុទ្ធសាស្ត្រសំរបសំរួល និង គំាទ្រ ) - សារះប្រយោជន៏ មណ្ឌលបន្លែសុវត្ថិភាព ក្នុងការ គាំទ្រ ទស្សនវិស័យ មាសបៃតង ។ - និង ដំណើរការ របស់ មជ្ឈមណ្ឌល មុននិង ក្រោយ សម្ពោធ កាលពី ថ្ងៃ 29កក្កដា ខែមុននេះ។ បន្ទាប់ពី បទបង្ហាញ មក ប្រតិភូ បានសួរនាំ សកម្មភាពការងារ នៅមណ្ឌល និងបាន ពិនិត្យ ដំណើរការ តាំងពី ការដឹកបន្លែចូលមណ្ឌល ការថ្លឹង កំណត់ត្រា ការលាងសំអាត ការវិចខ្ចប់ ការបិទ Logo សំគាល់ បន្លែសុវត្ថិភាព បន្ទប់ដាក់សម្ភារៈ ឃ្លាំងស្តុកធម្មតា ឃ្លាំងស្តុកត្រជាក់ និង បន្ទប់ ធ្វើតេស្ត ជាតិពុល លេីបន្លែ និង ផ្លែឈើ ។ ប្រតិភូ ក៏បាន សរសើរ លើកទឹកចិត្ត ដល់មន្ទីរ និង ក្រុមហ៊ុន ដែល សហការគ្នា ធ្វើការបានល្អ ជួយកសិករ និង ទំនុកចិត្តលើទីផ្សារ ។ លោក ប្រធានមន្ទីរ ក៏ បាន ស្នើសុំ បន្ថែម នូវ ការគាំទ្រ បច្ចេកទេស ទស្សនៈកិច្ចសិក្សា ដកស្រង់យកបទពិសោធន៍ល្អៗ សម្រាប់អនុវត្ត ក្នុងមជ្ឈមណ្ឌលនេះ ដើម្បីធ្វើឲ្យ មណ្ឌលបន្លែសុវត្ថិភាពនៅ ខេត្តកណ្តាលនេះ ក្លាយជាមជ្ឈមណ្ឌលគំរូ តាមស្តង់ដារអន្តរជាតិ ។